បើនិយាយពីស្ពាន Huajiang Grand Canyon Bridge ដែលជាគម្រោងស្ពានខ្ពស់ជាងគេនៅលើពិភពលោករបស់ចិននេះ គឺមានប្រវែងសរុបជាង ២,៨៩០ ម៉ែត្រ ឯណ្ណោះ ពោលគឺលាយសន្ធឹងពីលើជ្រលងភ្នំក្នុងកម្ពស់ប្រមាណដល់ទៅ ៦២៥ម៉ែត្រ ហើយវាគឺមានទីតាំងស្ថិតក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន។
ក្នុងនោះ សម្រាប់ស្ពាននេះផងដែរ គឺនឹងប្រកាសបើកឲប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំហើយ ដោយរំពឹងថានឹងកាត់បន្ថយពេលវេលាធ្វើដំណើរឆ្លងកាត់ទន្លេ Beipan ពីរយៈពេលជាង ១ម៉ោង មកត្រឹមរយៈពេលតែ ១នាទី ប៉ុណ្ណោះ។ លើសពីនេះទៅទៀត វាក៏ជាកន្លែងកម្សាន្តមួយដែលមានទាំងហាងកាហ្វេ បារ ផ្លូវរថភ្លើង និងគម្រោងទេសចរណ៍ជាច្រើនទៀតផងដែរ។
ជាមួយនេះទៀតសោក ស្ពាននេះក៏ជាតំណភ្ជាប់ដ៏សំខាន់មួយដែលតភ្ជាប់ពីស្រុក Liuzhi ទៅកាន់តំបន់ Anlong នៅក្នុងខេត្ត Guizhou ដែលស្ថិតនៅក្នុងគម្រោងផ្លូវ Liuzhi–Anlong Expressway ដែលជាផ្លូវហាយវេដែលមានការសាងសង់ពុះហែកចែកភ្នំជា ២ ផងដែរ៕